នាព្រឹកថ្ងៃពុធ០៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនិង មន្ត្រីរាជការនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអបអសាទរ រមណីយដ្ឋានប្រាសាទកោះកេរដែលត្រូវបានអង្គការយូណេសស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក១៧ កញ្ញា ២០២៣ប្រាសាទកោះកេរ្តិ៍ ឬកោះកែរ (អតីតរាជធានី ធោកគគ្យិ៍រ) ដែលបន្សល់ទុកស្លាកស្នាមជាប្រវត្តិសាស្ត្រមានអាយុកាលជាង១ពាន់ឆ្នាំ មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ប្រាសាទនេះមានចម្ងាយប្រមាណ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និង ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ។